សង្គ្រាមពាណិជ្ជកម្មកំពប់ហៀរពីស្មាតហ្វូនចូលដល់កុំព្យូទ័រ! Microsoft ទីបំផុតសុខចិត្តឱនក្បាលចុះញ៉មរដ្ឋាភិបាលអាមេរិកដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយ Huawei
មុននេះក្រុមហ៊ុនMicrosoft បានបដិសេធក្នុងការបញ្ជាក់ឬច្រានចោលនូវបំណងរបស់ខ្លួនដើម្បីរារាំងក្រុមហ៊ុនHuawei ពីការទទួលបានអាជ្ញាប័ណ្ណWindows។
ក្រុមហ៊ុនMicrosoft បានផ្អាកការលក់កុំព្យូទ័រយួរដៃHuawei MateBook X Pro នៅក្នុងហាងអនឡាញរបស់ខ្លួនចំពេលពេលកំពុងមានជម្លោះរវាងចិននិងអាមេរិក។ចំណាត់ការនេះមានន័យថាក្រុមហ៊ុនMicrosoft បានឱ្យក្បាលចុះចាញ់ចំពោះការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនចិនHuawei។
យ៉ាងណាមិញយោងតាមវេបសាយThe Verge បណ្តាហាងលក់រាយរបស់ក្រុមហ៊ុនMicrosoft នឹងបន្តលក់កុំព្យូទ័រម៉ូដែលមួយនេះរហូតដល់អស់ពីស្ដុក។
ហើយកាលពីថ្មីៗក្នុងសប្ដាហ៍នេះក្រុមហ៊ុនGoogle បានផ្ដាច់អាជ្ញាប័ណ្ណAndroid របស់ក្រុមហ៊ុនHuawei អនុលោមតាមការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មអាមេរិកដើម្បីដាក់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះនៅក្នុង"បញ្ជីខ្មៅ"។ក្រុមហ៊ុនGoogle ក៏ផ្អាកឧបករណ៍ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនHuawei ពីការប្រើប្រាស់សេវាដូចជាYouTube និងMaps ផងដែរ៕
កូនខ្មែរពត៌មាន


Comments
Post a Comment