Skip to main content

គាំទ្រទេ? នគរបាលទាំងអស់នឹងត្រូវធ្វើតេស្តទឹកនោមរកសារធាតុញៀន ចាប់ពីប៉ូលិសនៅស្នងការ រហូតដល់បណ្ដាប៉ុស្តិ៍នគរបាល


ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ ថ្លែង ថា ការ ធ្វើ តេស្ដ ទឹក នោម រក សារធាតុ ញៀន នឹង ធ្វើ ឆាប់ៗ នេះ ចាប់ ពី ប៉ូលិស នៅ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រហូត ដល់ បណ្ដា ប៉ុស្តិ៍ នគរបាល ដោយលោកបានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន។

ស្នងការ រាជធានី ភ្នំពេញ រូបនេះ សង្កត់ ធ្ងន់ ថា”អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋទូទៅ បានសាទរ ចំពោះចំណាត់ការរបស់លោក ដែលចាប់ផ្ដើម ធ្វើតេស្ដទឹកនោមចំពោះមន្ត្រីនគរបាលទាំងអស់ ៕



Comments

Popular posts from this blog

សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ។ Credit: Somoeurn Kirirom

អា​មេ​រិ​ក​ប៉ែង​ជើង Huawei ចិន​ប្តេជ្ញា​ស៊ូស្លាប់​មិន​រា​ថយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

អា មេ រិ ក ប៉ែង ជើង Huawei  ចិន ប្តេជ្ញា ស៊ូស្លាប់ មិន រា ថយ ក្នុង សង្គ្រាម ពាណិជ្ជកម្មបេ កាំ ង ៖ ភ្នាក់ងារ សារព័ត៌មាន Channel News Asia  បាន ឲ្យ ដឹង កាលពី ថ្ងៃ ទី ២៣ ឧសភា កន្លង មក ថា រដ្ឋមន្ត្រី ការ បរទេស របស់ ប្រទេស ចិន បាន រិះគន់ ដល់ ការ សម្រេចចិត្ត របស់ សហ រដ្ឋអាមេរិក ទាក់ទិន នឹង ក្រុមហ៊ុន ទូរគមនាគមន៍ Huawei  ថា ជា ការ បៀតបៀន ផ្នែក សេដ្ឋកិច្ច និង បាន ព្រមាន ថា ប្រទេស ចិន បាន ត្រៀមខ្លួន រួច ជា ស្រេច ក្នុង ការ តស៊ូ រហូត ដល់ទី បញ្ចប់ ក្នុង សង្គ្រាម ពាណិជ្ជកម្ម ជាមួយនឹង សហរដ្ឋអាមេរិក ។ ជម្លោះ ពាណិជ្ជកម្ម រវាង សេដ្ឋកិច្ច ធំ ជាងគេ លើ ពិភពលោក នេះ បាន តានតឹង ឡើង កាន់តែ ខ្លាំង បន្ទាប់ ពី លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ (Donald Trump)  ចេញ បទបញ្ជា ដោយ យោង តាម មូលហេតុ សន្តិសុខ ជាតិ កាលពី ស ប្តា ហ៍ មុន ដែល បាន បង្ក ឲ្យ ក្រុមហ៊ុន បរទេស ជា ច្រើន កាត់ ផ្តាច់ទំនាក់ទំនង អាជីវកម្ម ជាមួយនឹង Huawei  ។ រដ្ឋមន្ត្រី ការ បរទេស Wang Yi  របស់ ប្រទេស ចិន បាន និយាយ កាលពី ថ្ងៃ ពុធ ក្នុង កិច្ចប្រជុំ មួយ ថា «  សហរដ្ឋអាមេរិក ប្រើ អំណាច រដ្ឋ ដើម្បី ដាក់ សម្ពាធ លើ ក្រុមហ៊ុ...