Skip to main content

អស់ទាស់ ! ក្រោយដើរតាមអាមេរិក «អង់គ្លេស» ទម្លាក់ថ្លៃ «Huawei P30 Pro» ពី ១១៥០ ដុល្លារនៅសល់ត្រឹម​ ១០០ ដុល្លារប៉ុណ្ណោះ

អស់ទាស់ ! ក្រោយដើរតាមអាមេរិក «អង់គ្លេស» ទម្លាក់ថ្លៃ «Huawei P30 Pro» ពី ១១៥០ ដុល្លារនៅសល់ត្រឹម​ ១០០ ដុល្លារប៉ុណ្ណោះ
ហាង​ចែក​ចាយ​ស្មាតហ្វូន​ដ៏ធំ​មួយ​នៅ​អង់គ្លេស​ឈ្មោះ musicMagpie បាន​ទម្លាក់តម្លៃ​ទិញចូល Huawei P30 Pro មក​នៅ​ត្រឹមប្រហែល ១៣០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​តម្លៃ​ពេល​ទើបចេញលក់ដំបូងខ្ទង់ ១១៥០ ដុល្លារ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​​ដោយ​សារព័ត៌មាន Forbes។
បើ​តាម​ការ​អះអាង​របស់ Forbes ការ​ទម្លាក់តម្លៃ​ទិញ Huawei មួយ​ទឹក​ចូល​ហាងមកត្រឹម​តែ​ជាង ១០០ ដុល្លារ​ដូច្នេះ ដោយ​សារ​ថ្មីៗ​នេះ Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​របស់​អាមេរិក បាន​ផ្អាក​ការ​រកស៊ី ​និង​ផ្គត់ផ្គង់​ផលិតផល​ និង​សេវាកម្មដល់ Huawei ទៀត​ហើយ ដោយ​ក្នុង​នោះ Google ទុក​ពេល ៩០ ថ្ងៃ​ឲ្យ Huawei រៀបចំ​ឥវ៉ាន់ឲ្យ​រួចរាល់។
នៅ​ក្នុង​គេហទំព័រ​លក់ស្មាតហ្វូនគ្រប់ម៉ាក musicMagpie ឃើញ​ថា Galaxy S10 Plus មួយទឹក​លក្ខខណ្ឌនៅល្អ តម្លៃ​ទិញ​ចូល​ហាងឃើញ​ថា​នៅ​ល្អ​ប្រសើរ ថ្លៃ​ប្រហែល ៦៥០ ដុល្លារ។ ខណៈ​ Huawei P30 Pro នៅ​ល្អដូចគ្នា ទិញចូលហាង​ដោយ​ឲ្យ​តម្លៃតែ ១៣០ ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ធ្លាក់ថ្លៃ ៩០ ភាគរយ​នៃ​តម្លៃ​ដំបូង​ដែលហាងលក់ចេញ ខណៈ Huawei Mate 20 Pro ទំហំ 128GB ដែល​ចេញ​មុន P30/P30 Pro មុន​តែ​បន្តិច ហាង​ទិញចូលក្នុង​តម្លៃប្រហែល ៩០ ដុល្លារ​ប៉ុណ្ណោះ។
ត្បិត​តែ​ក្រុមហ៊ុន​ជា​ច្រើនរបស់​អាមេរិក បាន​ផ្អាក​ការ​សហការ​ជាមួយ Huawei ក៏ពិតមែន តែ​ក្រុមហ៊ុន​យក្ស​នេះ​នៅ​តែ​មាន​ជំនឿចិត្ត​ឥត​រាថយ​ថា​ខ្លួន​នៅ​តែ​ជោគជ័យ​ដើរ​ទៅ​មុខ ហើយ​ឲ្យ​អតិថិជន​ទុក​ចិត្ត​លើខ្លួនចំពោះ​អនាគត​នៃ​ស្មាតហ្វូន Huawei ទាំង​អស់។ ថ្មីៗ​នេះ Huawei បាន​ស្កាត់គ្រប់ច្រកល្ហក ដើរទាក់ទង​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ដើម្បី​មក​សហការ​ជាមួយ​ខ្លួន​។ ជាក់ស្តែងថ្មីៗ​នេះឮថា​ Huawei បាន​ទាក់ទង​ចង់​ចាប់ដៃ​ជាមួយ​​ក្រុមហ៊ុនព័រទុយហ្កាល់ Aptoide ដែល​មាន​ Store ផ្ទុក App ដល់ទៅ ៩០ ម៉ឺននិង​អ្នក​ប្រើប្រហែល ២០០ លាននាក់លើពិភពលោក ដើម្បី​មក​តតាំង​ជាមួយ Android ដែល​ Google សម្រេច​ឈប់ផ្គត់ផ្គង់ឲ្យ​ស្មាតហ្វូន​ Huawei ពេលអនាគត៕


Comments

Popular posts from this blog

គាំទ្រទេ? នគរបាលទាំងអស់នឹងត្រូវធ្វើតេស្តទឹកនោមរកសារធាតុញៀន ចាប់ពីប៉ូលិសនៅស្នងការ រហូតដល់បណ្ដាប៉ុស្តិ៍នគរបាល

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ ថ្លែង ថា ការ ធ្វើ តេស្ដ ទឹក នោម រក សារធាតុ ញៀន នឹង ធ្វើ ឆាប់ៗ នេះ ចាប់ ពី ប៉ូលិស នៅ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រហូត ដល់ បណ្ដា ប៉ុស្តិ៍ នគរបាល ដោយលោកបានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន។ ស្នងការ រាជធានី ភ្នំពេញ រូបនេះ សង្កត់ ធ្ងន់ ថា”អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋទូទៅ បានសាទរ ចំពោះចំណាត់ការរបស់លោក ដែលចាប់ផ្ដើម ធ្វើតេស្ដទឹកនោមចំពោះមន្ត្រីនគរបាលទាំងអស់ ៕

សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួនដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថាសំរាមដែលបងប្អូនយកមកពួកខ្ញុំរើសមិនចេះអស់ទេ។ Credit: Somoeurn Kirirom

អា​មេ​រិ​ក​ប៉ែង​ជើង Huawei ចិន​ប្តេជ្ញា​ស៊ូស្លាប់​មិន​រា​ថយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

អា មេ រិ ក ប៉ែង ជើង Huawei  ចិន ប្តេជ្ញា ស៊ូស្លាប់ មិន រា ថយ ក្នុង សង្គ្រាម ពាណិជ្ជកម្មបេ កាំ ង ៖ ភ្នាក់ងារ សារព័ត៌មាន Channel News Asia  បាន ឲ្យ ដឹង កាលពី ថ្ងៃ ទី ២៣ ឧសភា កន្លង មក ថា រដ្ឋមន្ត្រី ការ បរទេស របស់ ប្រទេស ចិន បាន រិះគន់ ដល់ ការ សម្រេចចិត្ត របស់ សហ រដ្ឋអាមេរិក ទាក់ទិន នឹង ក្រុមហ៊ុន ទូរគមនាគមន៍ Huawei  ថា ជា ការ បៀតបៀន ផ្នែក សេដ្ឋកិច្ច និង បាន ព្រមាន ថា ប្រទេស ចិន បាន ត្រៀមខ្លួន រួច ជា ស្រេច ក្នុង ការ តស៊ូ រហូត ដល់ទី បញ្ចប់ ក្នុង សង្គ្រាម ពាណិជ្ជកម្ម ជាមួយនឹង សហរដ្ឋអាមេរិក ។ ជម្លោះ ពាណិជ្ជកម្ម រវាង សេដ្ឋកិច្ច ធំ ជាងគេ លើ ពិភពលោក នេះ បាន តានតឹង ឡើង កាន់តែ ខ្លាំង បន្ទាប់ ពី លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ (Donald Trump)  ចេញ បទបញ្ជា ដោយ យោង តាម មូលហេតុ សន្តិសុខ ជាតិ កាលពី ស ប្តា ហ៍ មុន ដែល បាន បង្ក ឲ្យ ក្រុមហ៊ុន បរទេស ជា ច្រើន កាត់ ផ្តាច់ទំនាក់ទំនង អាជីវកម្ម ជាមួយនឹង Huawei  ។ រដ្ឋមន្ត្រី ការ បរទេស Wang Yi  របស់ ប្រទេស ចិន បាន និយាយ កាលពី ថ្ងៃ ពុធ ក្នុង កិច្ចប្រជុំ មួយ ថា «  សហរដ្ឋអាមេរិក ប្រើ អំណាច រដ្ឋ ដើម្បី ដាក់ សម្ពាធ លើ ក្រុមហ៊ុ...