Skip to main content

Posts

Showing posts from May, 2019

គាំទ្រទេ? នគរបាលទាំងអស់នឹងត្រូវធ្វើតេស្តទឹកនោមរកសារធាតុញៀន ចាប់ពីប៉ូលិសនៅស្នងការ រហូតដល់បណ្ដាប៉ុស្តិ៍នគរបាល

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ ថ្លែង ថា ការ ធ្វើ តេស្ដ ទឹក នោម រក សារធាតុ ញៀន នឹង ធ្វើ ឆាប់ៗ នេះ ចាប់ ពី ប៉ូលិស នៅ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រហូត ដល់ បណ្ដា ប៉ុស្តិ៍ នគរបាល ដោយលោកបានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន។ ស្នងការ រាជធានី ភ្នំពេញ រូបនេះ សង្កត់ ធ្ងន់ ថា”អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋទូទៅ បានសាទរ ចំពោះចំណាត់ការរបស់លោក ដែលចាប់ផ្ដើម ធ្វើតេស្ដទឹកនោមចំពោះមន្ត្រីនគរបាលទាំងអស់ ៕

អស់ទាស់ ! ក្រោយដើរតាមអាមេរិក «អង់គ្លេស» ទម្លាក់ថ្លៃ «Huawei P30 Pro» ពី ១១៥០ ដុល្លារនៅសល់ត្រឹម​ ១០០ ដុល្លារប៉ុណ្ណោះ

អស់ទាស់ ! ក្រោយដើរតាមអាមេរិក «អង់គ្លេស» ទម្លាក់ថ្លៃ «Huawei P30 Pro» ពី ១១៥០ ដុល្លារនៅសល់ត្រឹម​ ១០០ ដុល្លារប៉ុណ្ណោះ ហាង​ចែក​ចាយ​ស្មាតហ្វូន​ដ៏ធំ​មួយ​នៅ​អង់គ្លេស​ឈ្មោះ musicMagpie បាន​ទម្លាក់តម្លៃ​ទិញចូល Huawei P30 Pro មក​នៅ​ត្រឹមប្រហែល ១៣០ ដុល្លារ​ប៉ុណ្ណោះ ខណៈ​តម្លៃ​ពេល​ទើបចេញលក់ដំបូងខ្ទង់ ១១៥០ ដុល្លារ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​​ដោយ​សារព័ត៌មាន Forbes។ បើ​តាម​ការ​អះអាង​របស់ Forbes ការ​ទម្លាក់តម្លៃ​ទិញ Huawei មួយ​ទឹក​ចូល​ហាងមកត្រឹម​តែ​ជាង ១០០ ដុល្លារ​ដូច្នេះ ដោយ​សារ​ថ្មីៗ​នេះ Google និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជា​ច្រើន​របស់​អាមេរិក បាន​ផ្អាក​ការ​រកស៊ី ​និង​ផ្គត់ផ្គង់​ផលិតផល​ និង​សេវាកម្មដល់ Huawei ទៀត​ហើយ ដោយ​ក្នុង​នោះ Google ទុក​ពេល ៩០ ថ្ងៃ​ឲ្យ Huawei រៀបចំ​ឥវ៉ាន់ឲ្យ​រួចរាល់។ នៅ​ក្នុង​គេហទំព័រ​លក់ស្មាតហ្វូនគ្រប់ម៉ាក musicMagpie ឃើញ​ថា Galaxy S10 Plus មួយទឹក​លក្ខខណ្ឌនៅល្អ តម្លៃ​ទិញ​ចូល​ហាងឃើញ​ថា​នៅ​ល្អ​ប្រសើរ ថ្លៃ​ប្រហែល ៦៥០ ដុល្លារ។ ខណៈ​ Huawei P30 Pro នៅ​ល្អដូចគ្នា ទិញចូលហាង​ដោយ​ឲ្យ​តម្លៃតែ ១៣០ ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ធ្លាក់ថ្លៃ ៩០ ភាគរយ​នៃ​តម្លៃ​ដំបូង​ដែលហាងលក់ចេញ ខណៈ Huawei...

តើត្រូវទៅផ្លូវណាបន្តរ ? ចាប់ពីពេលនេះ «Huawei» ប្រើ «microSD Card» លែងបាន​ទៀត​ហើយ

ស្រប ​ ពេល ​ ឥទ្ធិពល ​  នៃ ​ ការ ​ ហាមឃាត់ ​ របស់ ​ រដ្ឋាភិបាល ​ អាមេរិក ​ មក ​ លើ ​​ Huawei  នៅ ​ តែ ​ បន្ត ​ កើត ​ មាន ក៏ ​ ជា ​ កត្តា ​ រុញច្រាន ​ ឲ្យ ​ ក្រុមហ៊ុន ​ យក្ស ​ ប្រទេស ​ ចិន ​ មួយ ​ នេះ ​ ត្រូវ ​ ជួប ​ រឿង ​ ហ្មងសៅ ​ ពី ​ មួយ ​ ទៅ ​ មួយ ​ ឥត ​ ឈប់ឈរ។ ថ្មីៗ ​ នេះ ​ របាយការណ៍ ​​ ពី ​ គេហទំព័រ  9to5Google  បាន ​ ចុះ ​ ផ្សាយ ​ ថា ​ Huawei  ត្រូវ ​ បាន ​​ ដក ​ ឈ្មោះ ​ ចេញ ​ ពី ​ សាមជិក ​ នៃ  SD Association  ជា ​ ផ្លូវការ ​ ហើយ ពោល ​ គឺ ​ មាន ​ ន័យ ​ ថា ​ រាល់ ​ បណ្តា ​ ផលិតផល ​ មិន ​ ថា ​ ស្មាតហ្វូន ​ និង ​ Laptop  របស់ ​ ពួក ​ គេ ​ ទៅ ​ ថ្ងៃ ​ មុខ នឹង ​ មិន ​ អនុញ្ញាត ​ ឲ្យ ​ ប្រើប្រាស់ SD  ឬ microSD Card  ទៀត ​ ឡើយ។ SD Association ​ បាន ​ បញ្ជាក់ ​ ដូច្នោះ ​ ថា ​ ក្រុមហ៊ុន Huawei ​ ត្រូវ ​ បាន ​ ដក ​ ឈ្មោះ ​ ចេញ ​ ពី ​ ក្រុម ឆ្លើយតប ​ ទៅ ​ នឹង ​ ការ ​ បញ្ជា ​ ដ៏ ​ តានតឹង ​ របស់ ​ ប្រធានាធិបតី ​ លោក Donald Trump ​ ជុំវិញ ​ ការ ​ ហាមឃាត់ ​ កិច្ច ​ សហការ ​ ជាមួយ ​ ក្រុមហ៊ុន ​ ចិន។ នេះ ​ ពុំ ​ មែន ​ ជា ​ បញ្ហា ​ ទោល ​ ...

សង្គ្រាមពាណិជ្ជកម្មកំពប់ហៀរពីស្មាតហ្វូនចូលដល់កុំព្យូទ័រ! Microsoft ទីបំផុតសុខចិត្តឱនក្បាលចុះញ៉មរដ្ឋាភិបាលអាមេរិកដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយ Huawei

មុននេះ ក្រុមហ៊ុន Microsoft  បានបដិសេធក្នុងការបញ្ជាក់ ឬច្រានចោលនូវបំណងរបស់ខ្លួនដើម្បីរារាំងក្រុមហ៊ុន Huawei  ពីការទទួលបានអាជ្ញាប័ណ្ណ Windows ។ ក្រុមហ៊ុន Microsoft  បានផ្អាកការលក់កុំព្យូទ័រយួរដៃ Huawei MateBook X Pro  នៅក្នុងហាងអនឡាញរបស់ខ្លួន ចំពេលពេលកំពុងមានជម្លោះរវាងចិន និងអាមេរិក។ ចំណាត់ការនេះមានន័យថា ក្រុមហ៊ុន Microsoft  បានឱ្យក្បាលចុះចាញ់ចំពោះការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិកទៅលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សៗ ដើម្បីបញ្ឈប់ការធ្វើជំនួញជាមួយនឹងក្រុមហ៊ុនចិន Huawei ។ យ៉ាងណាមិញ យោងតាមវេបសាយ The Verge  បណ្តាហាងលក់រាយរបស់ក្រុមហ៊ុន Microsoft  នឹងបន្តលក់កុំព្យូទ័រម៉ូដែលមួយនេះរហូតដល់អស់ពីស្ដុក។ ហើយកាលពីថ្មីៗក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Google  បានផ្ដាច់អាជ្ញាប័ណ្ណ Android  របស់ក្រុមហ៊ុន Huawei  អនុលោមតាមការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីដាក់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិននេះនៅក្នុង " បញ្ជីខ្មៅ " ។ ក្រុមហ៊ុន Google  ក៏ផ្អាកឧបករណ៍ស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Huawei  ពីការប្រើប្រាស់សេវាដូចជា YouTube  និង Maps...

អា​មេ​រិ​ក​ប៉ែង​ជើង Huawei ចិន​ប្តេជ្ញា​ស៊ូស្លាប់​មិន​រា​ថយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

អា មេ រិ ក ប៉ែង ជើង Huawei  ចិន ប្តេជ្ញា ស៊ូស្លាប់ មិន រា ថយ ក្នុង សង្គ្រាម ពាណិជ្ជកម្មបេ កាំ ង ៖ ភ្នាក់ងារ សារព័ត៌មាន Channel News Asia  បាន ឲ្យ ដឹង កាលពី ថ្ងៃ ទី ២៣ ឧសភា កន្លង មក ថា រដ្ឋមន្ត្រី ការ បរទេស របស់ ប្រទេស ចិន បាន រិះគន់ ដល់ ការ សម្រេចចិត្ត របស់ សហ រដ្ឋអាមេរិក ទាក់ទិន នឹង ក្រុមហ៊ុន ទូរគមនាគមន៍ Huawei  ថា ជា ការ បៀតបៀន ផ្នែក សេដ្ឋកិច្ច និង បាន ព្រមាន ថា ប្រទេស ចិន បាន ត្រៀមខ្លួន រួច ជា ស្រេច ក្នុង ការ តស៊ូ រហូត ដល់ទី បញ្ចប់ ក្នុង សង្គ្រាម ពាណិជ្ជកម្ម ជាមួយនឹង សហរដ្ឋអាមេរិក ។ ជម្លោះ ពាណិជ្ជកម្ម រវាង សេដ្ឋកិច្ច ធំ ជាងគេ លើ ពិភពលោក នេះ បាន តានតឹង ឡើង កាន់តែ ខ្លាំង បន្ទាប់ ពី លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ (Donald Trump)  ចេញ បទបញ្ជា ដោយ យោង តាម មូលហេតុ សន្តិសុខ ជាតិ កាលពី ស ប្តា ហ៍ មុន ដែល បាន បង្ក ឲ្យ ក្រុមហ៊ុន បរទេស ជា ច្រើន កាត់ ផ្តាច់ទំនាក់ទំនង អាជីវកម្ម ជាមួយនឹង Huawei  ។ រដ្ឋមន្ត្រី ការ បរទេស Wang Yi  របស់ ប្រទេស ចិន បាន និយាយ កាលពី ថ្ងៃ ពុធ ក្នុង កិច្ចប្រជុំ មួយ ថា «  សហរដ្ឋអាមេរិក ប្រើ អំណាច រដ្ឋ ដើម្បី ដាក់ សម្ពាធ លើ ក្រុមហ៊ុ...